គ្រូបង្វឹក របស់ PSG លោក Christophe Galtier បានបង្ហាញ ពីទុក្ខលំបាករបស់ Mbappe ក្រោយពីរងរបួស ដែលធ្វើឲ្យខ្សែប្រយុទ្ធរូបនេះធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៏ចុងក្រោយនេះ។ Kylian Mbappe មិនបានរកគ្រប់បាល់សូម្បីតែមួយគ្រាប់ ក្នុងក្របខ័ណ្ឌ League 1 របស់បារាំង ក្នុងការប្រកួត ៣ ប្រកួតចុងក្រោយនេះ ។

Christophe Galtier បានបញ្ជាក់ថាមូលហេតុដែលធ្វើឲ្យ Mbappe ធ្លាក់ទម្រង់បែបនេះព្រោះតែ “គាត់បានកាត់កន្ថយហ្វឹកហាត់របស់គាត់ ដោយសារបញ្ហាត្រគាក។ គាត់មានភាពមិនប្រក្រតីខ្លាំងណាស់ ខ្ញុំគិតថាគាត់លេងក្នុងកម្រិតទាបនៅឡើយ ប៉ុន្តែគាត់នៅតែចង់ទៅលេងលើទីលាន ដើម្បីជួយក្រុមស្ថិតក្នុងគ្រាដ៏លំបាក។ ដែលនេះបានបង្ហាញពីទឹកចិត្តគាត់កាន់តែច្បាស់ដែលមានចំពោះក្រុម។”