អ្នកចាំទីក្រុមបិសាចក្រហម Andre Onana បានវាយសម្រុកទៅលើខ្សែប្រយុទ្ធ Sasa Kaladjzic របស់ក្រុម Wolves នៅពេលដែលព្យាយាមដោលបាល់ដែលចូលយ៉ាងជ្រៅទៅមុខទី ក្នុងចុងតង់ទីពីរ។អាជ្ញាកណ្តាល Simon Hooper ជាអ្នកដឹកនាំការប្រកួតនៅលើទីលាន ដែលកាន់កាប់ដោយអ្នកត្រួតពិនិត្យ VAR ប៉ុន្តែបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយការសម្រេចចិត្តដំបូងគឺមិនផ្តល់បាល់ពិន័យប៉េណាល់ទីដល់ក្រុម Wolves។
O’Neil ដែលត្រូវបានតែងតាំងយ៉ាងឆាប់រហ័សកាលពីសប្តាហ៍មុនដើម្បីជំនួសតំណែងអ្នកចាត់ការក្លឹប Wolves លោក Julen Lopetegui ទទួលបានកាត លឿងសម្រាប់ការតវ៉ារបស់គាត់នៅលើខ្សែបន្ទាត់។ថ្លែងនៅក្នុងសន្និសិទសារពត៌មានក្រោយការប្រកួត គាត់បានបង្ហាញថា Jonathan Moss របស់ PGMOL បានសុំទោសគាត់រួចហើយ ព្រោះថា Wolves គួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រ។ O’Neil បានប្រាប់អ្នកយកព័ត៌មានថា៖
“ខ្ញុំត្រូវបានគេប្រាប់ផ្ទាល់ថា ពួកគេគិតថាវាមិនមែនជាកំហុសនោះទេ ប៉ុន្តែគ្រាន់តែបាននិយាយទៅកាន់ Jonathan Moss ហើយគាត់បាន សុំទោស និងបាននិយាយថា វាជាការពិន័យច្បាស់ណាស់ ហើយគួរតែត្រូវបានផ្តល់ឱ្យ។