បំណងប្រាថ្នារបស់ Lionel Messi ដើម្បីឈ្នះ Ballon d’Or ទី៨របស់គាត់បានថយចុះចាប់តាំងពីការឈ្នះ FIFA World Cup ជាមួយអាហ្សង់ទីន។ Messi បានក្លាយជាបេក្ខជនមួយរូបផងដែរ ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ ទោះជាយ៉ាងណាក៏ដោយ ការផ្តោតអារម្មណ៍របស់គាត់បានផ្លាស់ប្តូរចាប់តាំងពីការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់គាត់។

អតីតតារាឆ្នើមរបស់ក្លឹប Barcelona ទទួលបានជ័យលាភី Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់គាត់ចាប់តាំងពីបានក្លាយជាកីឡាកររបស់ក្លឹប Inter Miami វាបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា ទស្សនៈរបស់គាត់ចំពោះពានរង្វាន់នេះបានផ្លាស់ប្តូរ។ គាត់បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំបាននិយាយវាច្រើនដងហើយ Ballon d’Or មានសារៈសំខាន់ណាស់ដោយសារតែការទទួលស្គាល់ក្នុងកម្រិតបុគ្គល ប៉ុន្តែខ្ញុំមិនដែលផ្តល់សារៈសំខាន់ដល់វាទេ។ ខ្ញុំមានសំណាងណាស់ដែលសម្រេចបានអ្វីគ្រប់យ៉ាងនៅក្នុងអាជីពរបស់ខ្ញុំ ហើយបន្ទាប់ពីការប្រកួត World Cup ខ្ញុំមិនសូវខ្វល់អំពីពានរង្វាន់បុគ្គលទាំងនោះទៀតទេ។»

ប្រភព៖Cambosports