ក្រុមញញួរធំ West Ham ត្រៀមបើកទ្វារកីឡាដ្ឋាន London Stadium ទទួលភ្ញៀវដែលជាក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៏គឺ Chelsea សម្រាប់ការ​ប្រកួត​ក្របខណ្ឌ Prermier នៅថ្ងៃអាទិត្យវេលាម៉ោង ១០:៣០នាទីយប់ខណៈប្រកួតសប្តាហ៏ទី១ West Ham ស្មើគ្នា១ទល់និង១ ជាមួយ Bournemouth ខណៈ Chelsea បានត្រឹមស្មើLiverpool ដូចគ្នា១ទល់និង១។ សម្រាប់ Chesea រដូវកាលចាស់បញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏លំបាកនៅ លេខរៀងទី១២ ខណៈ ១៣ប្រកួតចុងក្រោយគិតចាប់ពីរដូវកាលចាស់និងថ្មីគឺបានត្រឹមស្មើ១ដងនិងមិនដែលឈ្នះ។ សម្រាប់ដើមឆ្នាំ២០២៣ West Ham ចាញ់ក្នុងផ្ទះតែ២លើកប៉ុណ្ណោះពេលស្វាគមន៏ Newcastle និង Liverpool ខណៈ៣លើកចុងក្រោយក្នុងផ្ទះពួកគេបាន ផ្តួលគួ​ប្រជែងទាំង៣ដង។


១.ពត៌មានកីឡាករ West Ham
West Ham មានកីឡាករពេញលេញខណៈខ្សែបម្រើជំនាញស៊ុតហ្រ្វីឃីក James Ward-Prowse ត្រៀមចូលលេង​លើក​ដំបូង​សម្រាប់​ក្រុម
រីឯខ្សែបម្រើ Edson Alvarez អាច​នឹងចូលលេងជាកីឡាករ​បម្រុង។សម្រាប់​ Lucas Paqueta នៅតែបន្ត​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Man. City ។
-ជម្រើស១១នាក់ដំបូងសម្រាប់ West Ham
Areola; Coufal, Zouma, Aguerd, Emerson; Alvarez, Ward-Prowse; Bowen, Paqueta, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១


២.ពត៌មានកីឡាករ Chelsea
Reece James ប្រឈមអវត្តមាននៅក្រៅទីលានដោយមាន Malo Gusto ចូលលេងនៅតំណែងស្លាបស្តាំ។យ៉ាងណា James ជាសមាជិកម្នាក់ដែលអវត្តមានក្នុងចំណោមកីឡាករផ្សេងទៀតដូចជា Christopher Nkunku, Wesley Fofana និង Benoit Badiashile ខណៈ Moises Caicedo អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្រោយបញ្ចប់ការចុះហត្ថលេខាពី Brighton ក្នុងសប្តាហ៍នេះ។
-ជម្រើស១១នាក់ដំបូងសម្រាប់ Chelsea
Sanchez; Disasi, Silva, Colwill; Gusto, Fernandez, Caicedo, Chilwell; Gallagher, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូប្រកួតនេះគឺ West Ham ២:១ Chelsea