ក្រុមមេឃខៀវ Man. City បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបអន្តរជាតិបែលហ្សិក Jeremy Doku ពីក្លឹប Rennes នៅលីកកំពូលបារាំងក្នុងតម្លៃ ៥៥.៤ លានផោនមករួមក្រុមដោយចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្រុមដែលបានឈ្នះជើងឯក ៣កម្មវិធីផ្សងគ្នាកាលពីរដូវកាលមុន។ជាមួយគ្នានេះដែរកីឡាករខ្សែបម្រើស្លាបវ័យ ២១ ឆ្នាំរូបនេះ មានប្រវត្តិរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០គ្រាប់ក្រោយបង្ហាញខ្លួនសរុប ៧៥ប្រកួតក្រោយចំណាយពេល៣រដូវកាលជាមួយក្លឹប Renne និងពាក់អាវស្លាកលេខ១១ដោយុដើរតួនាទី ជំនួស Riyad Mahrez ដែលផ្លាស់ទៅលេងនៅលីក Saudi Pro League ទៅហើយនោះ។
អតីតកីឡាករ Underlech និងក្លាយជាសមាជិកទី៣របស់ក្រុមលោក Pep Guadiola បន្ទាប់ពី បន្ទាប់ពីខ្សែបម្រើ Mateo Kovacic បានផ្លាស់មកកាន់ទឹកដី Etihad ក្នុងតម្លៃ ២៥ លានផោនពី Chelsea និងខ្សែការពារ Josko Gvardiol ពីក្រុម RB Leipzig ចូលរួមក្នុងតម្លៃ ៧៧លានផោន។គួរំលឹកថា Doku នៅមានកុងត្រាដែលមានសុពលភាពរយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យារយៈពេល 5៥ឆ្នាំដែលគាត់បានចុះហត្ថលេខាក្នុងតម្លៃ ២៦ លានអឺរ៉ូ ពេលផ្ទេរពីលីកកំពូលបែលហ្សិកមកាន់ទឹកដីបារាំងក្នុងខែតុលា ឆ្នាំ ២០២០។
Doku បានលើកឡើងពីឱកាសបានរួមការងារក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Guardiola ជាកត្តាសំខាន់បំផុតដែលធ្វើអោយរូបគេសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯក Premier League ។ខ្សែបម្រើស្លាបដែលមានដើមកំណើតនៅទីក្រុង Antwerp បានបញ្ជាក់យ៉ាងដូច្នេះថាៈខ្ញុំជាកីឡាករដែលចូលចិត្តការរៀនសូត្រ។ ការធ្វើការជាមួយលោក Pep និងបុគ្គលិករបស់គាត់ និងឪកាសលេងជាមួយកីឡាករលំដាប់ពិភពលោកទាំងនេះ នឹងធ្វើឱ្យខ្ញុំមានការអភិវឌ្ឍខ្លួន។
ប្រភព៖Cambosports.