អ្នកចាត់ការទូទៅក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានច្រានចោលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe វ័យ ២៤ឆ្នាំ ពីក្លឹបយក្សបារាំង Paris St-Germain នៅរដូវក្តៅនេះ។ មកទល់នឹងពេលនេះ Mbappe បានបដិសេធមិនចុះកិច្ចសន្យាបន្តជាមួយក្លឹប PSG ដោយជំរុញឱ្យមានការរំពឹងទុកថាគាត់អាចចូលរួមជាមួយក្រុមនៅលីគ La Liga ។ ក្លឹប PSG ត្រូវបានគេជឿថាកំពុងបើកចំហរក្នុងការលក់ជាជាងការប្រថុយប្រថានក្នុងការបាត់បង់គាត់(Mbappe) ដោយឥតគិតថ្លៃ នៅពេលដែលកិច្ចព្រមព្រៀងរបស់ Mbappe ផុតកំណត់នៅឆ្នាំក្រោយ។
-នៅពេលសួរអំពីកិច្ចព្រមព្រៀងសម្រាប់ Mbappe លោកគ្រូ Ancelotti បាននិយាយថា «ខ្ញុំបដិសេធ ១០០%» ។
-គាត់បានបន្ថែមទៀតថា «ខ្ញុំគិតថាក្រុមយើងបានបិទបញ្ចប់ការបញ្ជាទិញហើយ ខណៈកីឡាកររបស់ពួកយើងកំពុងគិតអំពីរដូវកាលថ្មី»៕
កាលពីខែកក្កដា PSG បានផ្តល់ការអនុញ្ញាតឱ្យក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីតនិយាយចរចារជាមួយ Mbappe បន្ទាប់ពីធ្វើការដេញថ្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២៥៩លានផោន។ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានប្តេជ្ញាថាគាត់នឹងមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធចាកចេញដោយគ្មានបានអ្វីសោះឡើយ ហើយវាត្រូវបានគេគិតថាកិច្ចព្រមព្រៀងមួយចំនួនទំនងជានឹងឃើញ Mbappe ចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំទៀតចំពោះកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដូចដែលបានរំពឹងពីមុន។ វាអាចនឹងដល់ឆ្នាំ ២០២៥ ដើម្បីអនុញ្ញាតឱ្យ PSG លក់ Mbappe ទៅឱ្យ Real Madrid នៅរដូវក្តៅក្រោយ។Mbappe បានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០១៧ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងពី Monaco មុនពេលផ្ទេរ ១៨០លានអឺរ៉ូ ១៦៥.៧ លានផោន ដោយបានស៊ុតបញ្ចូលទីជាប់កំណត់ត្រាក្លឹប ២១៣គ្រាប់ ក្នុង ២៦១ ប្រកួត៕
ប្រភព៖ Cambosports