Burnley ត្រូវបានទ្វារផ្ទះទទួលក្រុមភ្ញៀវ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យនេះ។
ក្រុមទើបតែឡើងមកពីលីកលំដាប់ទីពីរ Burnley ចាប់ផ្តើមរដូវកាលមិនបានល្អទេក្រោយត្រូវក្រុម Man.City លត់ក្នុងលទ្ធផល ៣ទល់និង០ ខណៈការប្រកួតសប្តាហ៏ទី២របស់ Burnley ជាមួយ Luton Town ត្រូវបានលើកពេល រីឯ Aston Villa បានលត់ Everton ៤:0 ក្រោយបរាជ័យនៅផ្ទះ Newcastle ក្នុងលទ្ធផល ៥ទល់និង១មុនពេលផ្តួលHibernian ពាន UECL ក្នុងលទ្ធផល ៥ទល់និង០ ។ ប្រវត្តិជួបគ្នាកន្លងមករវាងភ្ញៀវ Aston Villa និងម្ចាស់ផ្ទះ Burnley គឺ ៨លើកចុងក្រោយ Aston Villa ឈ្នះតែពីរលើកប៉ុណ្ណោះជាមួយលទ្ថផល ស្មើ ៤ ដង និងចាញ់ ២ នៅគ្រប់ក្របខណ្ឌប្រកួត និងចាញ់តែមួយដងគត់នៅទឹកដី Turf Moor ក្នុងយុគសម័យ Premier League ។
១.ពត៌មានកីឡាករ Burnley
ខ្សែបម្រើ Aaron Ramsey ត្រៀមចូលរួមប្រកួតជាមួយអតីតក្លឹប ខណៈ Wilson Odobert និង Hannes Delcroix ត្រៀមបង្ហាញខ្លួនក្រោយចូលរួមជាមួយក្នុងក្រុមលោក Kompany ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ Zaroury ត្រៀមចូលលេងក្រោយរងបម្រាមបីប្រកួត ខណៈ Darko Churlinov និង Michael Obafemi ត្រូវអវត្តមានសម្រាប់រយៈពេលយូរ។Jordan Beyer បានរងរបួសកំលុងពេលជួបMan City។
-ជម្រើស១១នាក់ដំបូអាចនិងចូលលេង Trafford; Roberts, O’Shea, Al-Dakhil, Beyer, Vitinho; Redmond, Berge, Cullen, Larsen; Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
២.ពត៌មានកីឡាករ Aston Villa
សមាជិកជ័យលាភី World Cup ២០២២ Emiliano Martinez មានបញ្ហារបួសកំភួន អាចនិងអវត្តមានពេលផ្តួលHibernian ខណៈ Leander Dendoncker (សាច់ដុំ), Philippe Coutinho (សរសៃពួរ), Tyrone Mings (ជង្គង់), Emiliano Buendia (ជង្គង់), Jacob Ramsey (ជើង) និង Alex Moreno (សរសៃពួរ) ដូច្នេះ Robin Olsen អាចចូលបំពេញតួនាទីអ្នកចាំទីជំនួស Martinez។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Olsen; Cash, Konsa, Torres, Digne; Bailey, Luiz, Kamara, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Burnley ២-១ Aston Villa
Burnley ត្រៀមទប់ទល់ Aston Villa ដែលកំពុងឡើងជើង២ប្រកួតចុងក្រោយ
អត្ថបទទាក់ទង