ក្លឹប Roma ចង់បានខ្សែប្រយុទ្ធ Romelu Lukaku ពីក្លឹប Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
Roma និង Chelsea ក៏ដូចជា Lukaku បានធ្វើការចរចាគ្នាកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ដោយខាង Roma បានដាក់ដេញយកកីឡាករនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងដោយឲ្យថ្លៃ ៥លានអ៊ឺរ៉ូ។
សំណើចង់បាន Lukaku ក្នុងលក្ខខ័ណ្ឌខ្ចីជើងនេះគឺមិនលក្ខខ័ណ្ឌឲ្យ Roma ទិញយកពី Chelsea នោះទេ។
Lukaku ជាកីឡាករ Chelsea ពីឆ្នាំ២០២១មក ដោយនៅមានកុងត្រាជាមួយតោខៀវនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕