វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានពិចារណាយ៉ាងច្បាស់លាស់ និង មានផែនការចូលនិវត្តន៏ពី​អាជីពបាល់​ទាត់ខណៈ​ខ្សែបម្រើកណ្តាលរូបនេះអាចនិងបញ្ចប់អាជីពនៅវ័យត្រឹមតែ ៣២ឆ្នាំ ប៉ុណ្ណោះទោះបីជាបច្ចុប្បន្នមានក្លឹបចំនួន​៦បង្ហាញការចាប់អារម្មណ៏។គួរបញ្ជាក់ថាកិច្ចសន្យារបស់អតីតកីឡាករ Lille រូបនេះជាមួយ Real Madrid បានឈានដល់ទីបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ក្រោយពី​ជួបប្រទះបញ្ហារបួស ដ៏រាំរៃជាមួយនិងកង្វះខាតពេលវេលាចូលលេងបានធ្វើអោយរូបមិនទទួលបានជោគជ័យជាមួយក្រុមនោះឡើយ។ ។

MADRID, SPAIN – APRIL 02: Eden Hazard of Real Madrid CF runs with the ball during the LaLiga Santander match between Real Madrid CF and Real Valladolid CF at Estadio Santiago Bernabeu on April 02, 2023 in Madrid, Spain. (Photo by Diego Souto/Quality Sport Images/Getty Images)

មានន័យថាទោះបីជាបានឈ្នះពានកិត្តិយសសម្រាប់ក្រុម ប៉ុន្តែកីឡាករដែលមានបញ្ចេកទេសញ៉ាកបាល់ និង បណ្តើរបាល់ជើងឆ្វេងនិងស្តាំ​ដ៏ល្អសញ្ជាតិបែលហ្ស៊ិករូបនេះបានចំណាយពេល៤រដូវកាលនៅទឹកដី Santiago Bernabeu មិនអាចសាងកេរ្ត៏ឈ្មោះល្បីល្បាញ ដូចដែលរូបគេ ធ្លាប់ជួយអោយ Chelsea ឈ្នះពាន Premier League និង Champion League ជាមួយកំនត់ត្រាស៊ុតបញ្ចូលទីបាន ១១០គ្រាប់ និង Assist ៧៦ប្រកួតក្រោយបង្ហាញខ្លួនបាន ៣៥២ប្រកួត។ ជាមួយក្រុមជម្រើសជាតិក៏ Hazard ទទួលបានជោគជ័យផងដែរ ក្រោយជួយអោយពួក គេទទួលបានចំណាត់ថ្នាក់លេខ៣ ព្រឹត្តការណ៏ World Cup ២០១៨ ដោយមានកំនត់ត្រាស៊ុតបញ្ចូលទីបាន៣៣គ្រាប់ បន្ទាប់ពីបង្ហាញខ្លួនបាន ១២៦ប្រកួត។


ប្រភព៖ Cambosports