ក្លឹបបាល់ទាត់ហង្សក្រហម Liverpool បានកំណត់អត្តសញ្ញាខ្សែប្រយុទ្ធឆ្នើមរប់សក្លឹប Atlectico Madrid គឺកីឡាករ Joao Felix ជាបេក្ខភាពឈានមុខគេក្នុងការចុះកុងត្រាមកកាន់ទឹកដី Anfield ប្រសិនបើខ្សែប្រយុទ្ធ Mohammed Salah ពិតជាសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប Al Ittihad របស់លីគអារ៉ាប៊ីសាអូឌីត ខណៈក្រុមនៅលីគ Saudi Pro League បានរៀបចំនូវផែនការធ្វើការដេញថ្លៃខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool រូបនេះនៅថ្ងៃបិទរដូវកាល ដែលត្រូវគេជឿជាក់ថា មានតម្លៃរហូតដល់ទៅ១៥០លានអឺរ៉ូឯណោះ បើទោះបីជាកិច្ចសន្យារបស់ Salah បច្ចុប្បន្នមាននៅសល់ត្រឹមតែ២ឆ្នាំទៀតក៏ដោយ។ Joao Felix បានកំពុងតែស្វែងរកក្លឹបថ្មីរបស់ខ្លួនផងដែរ ក្រោយអនាគតរបស់នៅក្លឹប AT Madrid ឈានដល់ទីបញ្ចប់ ក្រោយមានភាពរង្កោះរង្កើរជាមួយនឹងគ្រូបង្វឹកលោក Diego Simone ៕