របាយការណ៍ថ្មីមួយបានអះអាងថា ក្លឹបហង្សក្រហម Liverpool កំពុងបើកការពិភាក្សាជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich អំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើ Ryan Gravenberch។ កីឡាករសញ្ជាតិហូឡង់វ័យ ២១ឆ្នាំរូបនេះ បានចូលរួមជាមួយ Bayern ពីសំណាក់ក្លឹប Ajax កាលពីរដូវក្តៅមុន ប៉ុន្តែបានជួបការលំបាកសម្រាប់ជម្រើស១១នាក់ដំបូង។

Liverpool ធ្វើទំនាក់ទំនងជាមួយគាត់(Gravenberch)ជាច្រើនលើកនារដូវក្តៅនេះ ប៉ុន្តែត្រូវមើលថាតើកិច្ចព្រមព្រៀងមួយនេះអាចនឹងត្រូវបិទបញ្ចប់មុនថ្ងៃផុតកំណត់នៃថ្ងៃបិទបញ្ចប់ដោះដូរកីឡាករឬទេ។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានយល់ព្រមនៅឡើយទេ ប៉ុន្តែគាត់ទំនងជាមិនស្ថិតក្នុងចំណោមកីឡាករដែលមានតម្លៃថ្លៃបំផុតរបស់ក្លឹបឡើយ ខណៈប្រភពទាំងក្នុងប្រទេសអង់គ្លេស និងអាឡឺម៉ង់បានរាយការណ៍អំពីតម្លៃផ្ទេរចាប់ពីចន្លោះ ២៥.៨លានផោន ដល់ ៣៥លានផោន៕

ប្រភព៖ Cambosports