កីឡាករ Altay Bayindir បានចូលជាអ្នកចាំទីបម្រុងថ្មីរបស់ក្លឹបបិសាចក្រហម Manchester United លើកិច្ចព្រមព្រៀងតម្លៃចន្លោះពី ៦ទៅ៧លានអឺរ៉ូ ផ្ទេរពីក្លឹប Fenerbahçe ក្នុងកិច្ចសន្យាកុងត្រា៤ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ខណៈដែលការធ្វើផ្នែកវេជ្ជសាស្រ្តក៏រួចរាល់ផងដែរ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាំទីទី២ ដែលបានមកដល់ទឹកដី Old Trafford នារដូវក្តៅនេះ ខណៈ Andre Onana ជាអ្នកចាំទីដៃទី១ ដោយទើបតែលេងបានប៉ុន្មានប្រកួតប៉ុណ្ណោះ បន្ទាប់ពីផ្ទេរមកពីសំណាក់ក្លឹប Inter Milan។
Bayindir លេងនៅក្លឹប Fenerbahce តាំងពីឆ្នាំ ២០១៩ និងលេងបាន ១៤៥ប្រកួត ចំពោះការមកដល់របស់អ្នកចាំទី Bayindir នឹងត្រូវបានត្រួសត្រាយផ្លូវសម្រាប់ Dean Henderson អ្នកចាំទីដៃទី២ ដើម្បីចូលរួមជាមួយក្រុម Crystal Palace៕
ប្រភព៖Cambosports