ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធអង់គ្លេសវ័យ ២១ឆ្នាំ Cole Palmer ពីក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃផ្ទេរ ៤០លានផោន លើកិច្ចសន្យារយៈពេល៧ឆ្នាំ រហូតដល់ឆ្នាំ២០៣០ ជាមួយនឹងជម្រើស១ឆ្នាំបន្ថែមទៀត។ Palmer គឺជាផ្នែកមួយនៃក្រុមតោកំណាចអង់គ្លេសដែលបានឈ្នះជើងឯកអ៊ឺរ៉ុបអាយុក្រោម ២១ឆ្នាំកាលពីដើមរដូវក្តៅនេះ។

Palmer បាននិយាយរៀបរាប់ថា «ខ្ញុំពិតជារំភើប និងមានអារម្មណ៍ល្អណាស់ក្នុងការចុះហត្ថលេខានេះ»។«ខ្ញុំបានចូលរួមជាមួយ Chelsea ដោយសារគម្រោងនៅទីនេះគឺល្អ ហើយខ្ញុំនឹងត្រូវព្យាយាមបង្ហាញទេពកោសល្យរបស់ខ្ញុំនៅទីនេះ»។«ខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើអ្វីដែលពិសេសៗបាន»៕

ប្រភព៖ Cambosports