ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា សៀង ចន្ធា ស៊ុតបានគ្រាប់ដំបូងឱ្យ Al Shahaniya SC នៅ Qatar FA Cup 2023 កាលពីយប់មិញ ។ គាត់ត្រូវបានប្តូរចូលក្នុងការប្រកួតនេះ ហើយបានស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី 86 ដើម្បីជួយ Al Shahaniya យកឈ្នះ Al Muaidar 7-0 ក្នុងជុំទីមួយនៃពានរង្វាន់ Qatar FA Cup ឆ្នាំ 2023។ គួរបញ្ជាក់ផងដែលថា ក្រោយចប់ការប្រកួតភ្លាម គេប្រទះឃើញថា ចន្ធា បានឡើងយន្តភ្លេតដើម្បីចូលរួមហ្វឹកហាត់ជាមួយនឹងក្រុម ជម្រើសជាតិត្រៀមបការប្រកួតមិត្តភាពនាពេលខាងមុខនេះ៕