មួយរយៈចុងក្រោយនេះមានវែកញែកឥតល្ហែជុំវិញអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ជាពិសេសបុគ្គលល្បីៗ មួយចំនួនហាក់បីបង្ហាញអារម្មណ៍មិនពេញចិត្ត ក្រោយ ព្រំ សំណាង បានព្យាយាមទាមទារតម្លៃខ្លួនក្នុងកម្មវិធីផ្សេងៗ តាមរយៈការប្រាប់ទៅកាន់អ្នកសារព័ត៌មាន ។ យ៉ាងណាមិញក្រោយពីមានលើកឡើងបែបនេះ មហារជនមានការជឿជាក់ថា បច្ចុប្បន្នការប្រកួតរវាង ព្រំ សំណាង និងស្តេចប្រដាល់ភូមិមា Dave Leduc ទំនងជាចរចាររឿងតម្លៃខ្លួនមិនទាន់ត្រូវរ៉ូវគ្នាឡើង បើទោះបីបានកំណត់ពេលវេលាច្បាស់លាស់ និងច្បាប់អំពីការប្រកួតហើយយ៉ាងណាក្តី។
ទោះបីយ៉ាងណាអ្វីៗអាចផ្លាស់ប្តូរគ្រប់ពេលវេលា ខណៈយោងទៅតាមទំព័រហ្វេសប៊ុក MC Vutha ដែលពិធីកររបស់ប៉ុស្តិ៍ទូរទស្សន៍ Town ហាក់ទំនងជាចង់ឃើញ ធឿន ធារ៉ា ជាអ្នកជំនួស ព្រំ សំណាង ក្នុងការប៉ះជាមួយនឹង Dave Leduc ជាង ដោយក្រោយការបញ្ចេញមតិរបស់ ព្រំ សំណាង រូបលោកបានបង្ហោះនូវឃ្លឹមសារមួយជាមួយនឹងរូបភាពរបស់ធឿន ធារ៉ា ថា៖ «ម្នាក់នេះហើយដែលធ្វើអោយគុនខ្មែរល្បីមុនគេលើឆាអន្តរជាតិ និងមានក្បាច់សម្លាប់គូប្រកួតច្រើនតើយើងគួរលើកស្ទួយគាត់អោយជួប…….ឬទេ»៕