ក្រោយពីបានបញ្ចប់ការព្រមព្រៀងជាមួយក្លឹប Getafe ក្នុងលក្ខណ្ឌខ្ចីជើងពេញមួយរដូវកាលទៅហើយក្តីផ្ទុយទៅវិញ ក្រុមបិសាចក្រហម Man. United នៅតែបន្តជួយជ្រោមជ្រែងដោយឧបត្តម្ភរាល់ការចំណាយទាំងអស់ដល់កីឡាករ Mason Greenwood ដដែល។មានន័យថាម្ចាស់ជើងឯកអង់គ្លេស២០សម័យមានគោលបំណង លើកទឹកចិត្ត អោយកីឡាករវ័យក្មេងរូបនេះចាប់ផ្តើមស្តារកេរ្ត៏ឈ្មោះនិងអាជីពរបស់ខ្លួនឡើងវិញ ។
គេហទំព័រ Dailymail របស់អង់គ្លេសបានចុះផ្សាយថាៈ ខ្សែប្រយុទ្ធស្លាប វ័យ ២១ឆ្នាំ រូបនេះនៅតែបន្តទទួលបានការថែទាំង ក្នុងនាមជាអាណាព្យាបាលដោយបានជួលផ្ទះអោយ Greenwood រស់នៅក្នុងផ្ទះវីឡាដ៏ប្រណិត និងមានតម្លៃឈ្នួលក្នុងមួយខែ រហូតដល់ទៅ ៨០០០ពាន់ផោនព្រមជាមួយនឹងមានអ្នកបកប្រែភាសា ២៤ ម៉ោង/១សប្តាហ៏។ ជាមួយគ្នានេះផងដែរខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសដែលមានជំនាញ ជើងឆ្វេងរូបនេះនឹងទទួលបានប្រាក់ខែច្រើនជាង ៣០០.០០០ ផោនក្នុងមួយខែផងដែរ។
គួររំលឹកថា Greenwood បានរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និង ប្រើអំពើហិង្សាលើមិត្តស្រីហើយត្រូវបានក្រុមបិសាចក្រហមដែលជាអាណាព្យាបាលបញ្ឈប់មិនអោយរូបគេបង្ហាញខ្លួនចូលលេងចាប់តាំងពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២មកម្លេះ ។ទោះយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនឹងវិលត្រលប់មកកាន់កីឡដ្ឋាន Old Trafford ជាផ្លូវការវិញក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខក្រោយកិច្ចសន្យាខ្ចីជើងរបស់គេអស់សុពលភាពនៅទឹកដីអេស្បាញ។
ទោះបីអោយក្លឹបដទៃខ្ចីជើង!ប៉ុន្តែ Man.Utd នៅតែបន្តយកចិត្តទុកដាក់ពីកីឡាកររូបនេះ
អត្ថបទទាក់ទង