សែប្រយុទ្ធស្លាប Lionel Messi បច្ចុប្បន្នមានអង្គរក្សផ្ទាល់ខ្លួនមានឈ្មោះពេញថា Yassine Cheuko ថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹងវត្តមានរបស់គេកំលុងពេលដែលវីរបុសអាហ្សង់ទីនមានវត្តមានលេងនៅលើទីលានរាល់ការប្រកួតអោយក្លឹប Inter Miami ។ Cheuko មានដើមកំណើតនៅរដ្ឋ California បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ និងកំពស់១.៧៧ ព្រមទាំងទំងន់៨៥គីឡូក្រាម រូបនេះមានទំនួលខុសត្រូវការពារសុវត្ថិភាពម្ចាស់ពានបាល់មាស ៧សម័យជាពិសេសទាំងនៅក្រៅទីលានផងដែរអតីតទាហានអាមេរិករូបនេះដែលធ្លាប់បម្រើការងារក្នុងវិស័យយោធានៅក្នុងសង្គ្រាមនាប្រទេសអាហ្គានីស្ថាន និង អ៊ីរ៉ាក់មានប្រាក់ចំណូល ៣លានដុល្លាក្នុងមួយឆ្នាំស្មើនិង២៥០០០០ដុល្លាក្នុងមួយខែ និង មានន័យថាប្រាក់ចំណូលនេះគឺស្មើប្រាក់ចំណូលប្រចាំឆ្នាំរបស់កីឡាករបាល់ទាត់អាជីពមួយ ចំនួនផងដែរ។
មិនត្រឹមតែមានកាយសម្បទាម៉ាំមួននោះទេ Cheuko មានជំនាញក្បាច់គុនតេក្វាន់ដូ ប្រដាល់ក្នុងទ្រុងដែក និងប្រដាល់សកល&សេរីផងដែរ។ អាចនិយាយបានថារៀងរាល់សកម្មភាពរបស់ Cheuko បានបង្ហាញថារូបគេបានបង្ហាញខ្លួនទៀងទាត់ និងភ្នែករំពៃបំផុតដើម្បីការពារពីការឈ្លានពានចូលទីលាន រឺ ក៏ប្រិយមិត្តជាFan គាំទ្រដែលព្យាយាមចូលទៅជិត Lionel Messi ព្រមទាំងកាតព្វកិច្ចការពារភរិយានាង Antonela Roccuzzo និងកូនៗទាំង៣មានដូចជាៈ Thiago, Mateo និង Ciro ផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះហ្វេនពាក់អាវអតីតក្លឹប Barcelona បានព្យាយាមចូលទៅជិត Messi កំលុងពេលប្រកួត Inter Miami ផ្តួល Los Angeles FC ក្នុងលទ្ធផល ៣ទល់និង១កាលពីព្រឹកថ្ងៃចន្ទក៏ត្រូវបានCheuko ចាប់គ្រៀកជាប់តែម្តងពន្ទាប់ពីរូបគេព្យាយាមចូលទៅចាប់អោប Legend ក្លឹប Barcelona រូបនេះ។
ប្រភព៖ Cambosports