ខ្សែការពារឆ្នើម Sergio Ramos បានបង្ហាញវត្តមានក្នុងនាមកីឡាកររបស់ Sevilla ជាលើកដំបូងសារជាថ្មីក្រោយចាកចេញពីទីនោះអស់រយៈពេលជាង១៨ឆ្នាំ។ Ramos បានផុតកុងត្រាជាមួយនឹងក្លឹប Paris Saint Germain នៅរដូវក្តៅនេះ ខណៈរូបគេក៏បានផ្សារភ្ជាប់ជាខ្លាំងនឹងការផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប់ និងក្លឹប Inter Miami ដែល Lionel Messi កំពុងប្រកបអាជីពនៅទីនោះផងដែរ។ ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នរូបគេបានបញ្ចប់ការវិលត្រលប់មកក្លឹបដើមរបស់ខ្លួនវិញគឺ Sevilla. ដោយរូបគេបានចុះកិច្ចសន្យារយៈពេលខ្លីនៅទីនោះ។

ប្រភព៖ Cambosports