អ្នកចាត់ការទូទៅលោក Erik ten Hag របស់ក្រុមបិសាចក្រហម Manchester United នៅតែជឿជាក់ថាអាជីពនៅ Old Trafford របស់ខ្សែប្រយុទ្ធស្លាប Jadon Sancho អាចរស់ឡើងវិញបាន ទោះបីជាមានបញ្ហាជាមួយលោកជាសាធារណៈនាពេលថ្មីៗនេះក៏ដោយ។
លោក Ten Hag បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ថា Sancho ត្រូវបានដកចេញពីក្រុមដោយសារតែការលេងជាក្រុមមិនល្អក្នុងការហ្វឹកហាត់ ប៉ុន្តែខ្សែបម្រើស្លាបរូបនេះបានជំទាស់នឹងការអះអាងរបស់អ្នកចាត់ការរបស់គាត់ជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Sancho បានចោទប្រកាន់ថាគាត់ត្រូវបានក្លាយជាអ្នកទទួលកំហុស ចំពោះអនាគតដ៏វែងឆ្ងាយរបស់គាត់ជាមួយក្លឹប ហើយវាសំណួរដ៏ធ្ងន់ធ្ងរសម្រាប់គាត់ផងដែរ។ គួរជម្រាបផងដែរថា លោក Ten Hag កំពុងផ្សារភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយ Sancho ហើយក៏សង្ឃឹមថាកីឡាកររូបនេះនិងបង្ហាញខ្លួនយ៉ាងអស្ចារ្យសារជាថ្មីជាមួយ United៕
ប្រភព៖ Cambosports