ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានសារភាពថាគាត់ជឿជាក់ថាគាត់អាចឈ្នះ Ballon d’Or នៅឆ្នាំនេះ។Haaland គឺស្ថិតក្នុងចំណោមកីឡាករដែលពេញចិត្តសម្រាប់ពានរង្វាន់នៅឆ្នាំនេះ បន្ទាប់ពីស៊ុតបាន ៥២ គ្រាប់ក្នុង ៥៣ ប្រកួតកាលពីរដូវកាលមុន ហើយឈ្នះពានរង្វាន់ Champions League, Premier League និង FA Cup។
គ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយ Haaland នៅកម្រិតក្លឹបបានទេ ហើយ Haaland បានទទួលស្គាល់ថាគាត់កំពុងស្ថិតក្នុងជម្រើសក្នុងការឈ្នះ ពាន Ballon d’Or។

គាត់បានប្រាប់ France Football ថា៖

“ខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំពិតជាឈ្នះ។ ខ្ញុំដឹងថាខ្ញុំនៅតែអាចអភិវឌ្ឈន៍ខ្លួនបានច្រើន ខ្ញុំនៅក្មេង ប៉ុន្តែបាទ ខ្ញុំគិតថាខ្ញុំមានឱកាសឈ្នះនៅឆ្នាំ នេះ”។

Haaland ប្រឈមមុខនឹងកីឡាករ Kylian Mbappe និង Lionel Messi ដែលជាអ្នកចុងក្រោយដែលដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup ២០២២៕