ក្លឹបអធិរាជស Real Madrid ​តាម​ប្រមាញ់ខ្សែប្រយុទ្ធបារាំង Kylian Mbappe គឺ​មិន​មាន​អ្វី​ថ្មី​នោះទេ។ RMD កំពុងដាក់គោលដៅលើខ្សែប្រយុទ្ធ Julian Alvarez របស់ក្រុមមេឃខៀវ Manchester City ដែលទុកបម្រុងសម្រាប់ជំនួស ប្រសិនបើក្លឹបទិញ Mbappe មិនបានសម្រេចនារដូវកាលក្រោយ នេះបើយោងតាមប្រភព Fichajes។ Alvarez មាន ១៩គ្រាប់ក្នុង ៥៥ប្រកួតសម្រាប់ Man City និងបានឈ្នះពានរង្វាន់ Treble ក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយក្រុមរបស់លោក Pep Guardiola។


គួរបញ្ជាក់ផងដែរថា អនាគត Mbappe នៅ PSG គឺមិនស្ថិតស្ថេរឡើយ ខណៈកុងត្រានៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះក្នុងការបន្តកិច្ចសន្យាថ្មី ប៉ុន្តែ Mbappe មិនមានបំណងបន្តឡើយ៕

ប្រភព៖ Cambosports