អ្នកចាំទី Andre Onana របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានការប្រកួតរហូតដល់ ៧ប្រកួត រួមទាំងការប្រកួតនៅក្របខ័ណ្ឌ Premier League ផងដែរ ​ដោយសារ​តែ​កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ ​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​មករា និង​ខែ​កុម្ភៈ។ លើស​ពី​នេះ គាត់​ក៏​នឹង​ខកខាន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Carabao Cup ទាំងពីរ​ជើង​ បូករួម​ទាំង​ជុំ​ទី​បួន​នៃ​ពាន FA Cup ផងដែរ។

អ្នកចាំទី Onana គ្រោងនឹងបង្ហាញខ្លួននៅក្នុង AFCON ដូច្នេះគាត់នឹងខកខានការប្រកួតនៅ Premier League ចំនួន៤ប្រកួតជាមួយ Tottenham Hotspur, Wolverhampton Wanderers, West Ham United និង Aston Villa៕