ក្លឹប Fenerbahce ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមរបស់ហង្សក្រហម Liverpool គឺកីឡាករ Thiago Alcantara ហើយក្លឹបយក្សរបស់ទួរគីបានត្រៀមនូវការផ្តល់ជូនដល់កីឡាករអេស្ប៉ាញនូវកិច្ចសន្យារយៈពេល ៣ឆ្នាំ ដែលតម្លៃពលកម្ម ១២៥០,០០០ផោនក្នុងមួយសប្តាហ៍ ដើម្បីទាក់ទាញគាត់(Thiago )ឱ្យចាកចេញពីទឹកដី Anfield មុនទីផ្សារដោះដូរបិទបញ្ចប់។


គួរជម្រាបដែរថា គ្រូបង្វឹកលោក Jurgen Klopp មិនបណ្តោយឲ្យខ្សែបម្រើឆ្នើមរូបនេះចាកចេញពីក្លឹបឡើយ ខណៈរូបលោកកំពុងតែចាប់អារម្មណ៍ខ្លាំងលើកាយសម្បទារបស់ Thiago នៅជម្រើសជាតិអេស៉្បាញ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះនៅតែជាផ្នែកសំខាន់ ដែលក្លឹបខ្វះមិនបាន៕