ខ្សែការពារកណ្តាលវ័យ៣០ឆ្នាំ Harry Maguire បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយបានបាត់បង់តំណែងនៅជម្រើស១១នាក់ដំបូងឲ្យក្រុមបិសាចក្រហម Manchester United ដោយសារតែការបង្កកំហុសឆ្គងជាញឹកញយ។ ស្រាប់តែថ្មីៗនេះ ម្តាយរបស់លោកមានឈ្មោះ Zoe បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់គាត់ថា៖

«ក្នុងនាមជាម្តាយមួយរូបពេលឃើញ អ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនធំ នៅតែបន្តការបញ្ចេញមតិរិះគន់អវិជ្ជមានខ្លាំងៗ មកលើកូនប្រុសបែបនេះ គឺជាការអាម៉ាស់ និងមិនអាចទទួលយកបានឡើយ»។
«អ្វីដែលបានកើតឡើងមកលើកូនប្រុសខ្ញុំ គឺពិតជាហួសហេតុ និងលើសពីអ្វីដែលហៅថាបាល់ទាត់»។
«ខ្ញុំបានឃើញពីអ្វីដែលកូនខ្ញុំកំពុងស៊ូទ្រាំអត់ធ្មត់ និងឆ្លងកាត់ ដោយមិនបានឆ្លើយតបអ្វីទាំងអស់»។
«Harry មានបេះដូងធំ ហើយមានស្មារតីរឹងមាំ ដែលអាចដោះស្រាយបញ្ហាផ្លូវចិត្ត ដែលអ្នកផ្សេងពិបាកនិងធ្វើបាន»៕

ប្រភព៖ Cambosports