កីឡាករបាល់ទាត់ទាំងនៅប្រទេសអុីតាលីត្រូវបានហាមមិនឲ្យពាក់លេខ៨៨បន្តទៀតឡើយចាប់ពីរដូវកាលនេះតទៅ។ ក្របខណ្ឌ Serie A បានធ្វើការសម្រេចចិត្តបែបនេះ​ដោយសារតែលេខមួយនេះវាជាផ្នែកនៃសេចក្តីប្រកាសមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រឆាំងពួកយូដានៅទូទាំងប្រទេស ជាមួយនឹងលេខដែលប្រើដោយពួកណាហ្ស៊ី ដើម្បីតំណាងឱ្យ ‘Heil Hilter’ ដែលជាអ្នកបង្កើតឲ្យកើតឡើងសង្គ្រាមលោកលើកទី២។ អក្សរ “H” ជាអក្សរដែលស្ថិតនៅលេខរៀងទី៨ក្នុងអក្ខរក្រម ហើយវាជាការអបអរសាទរដល់ ‘Heil Hitler’ ។ ក្នុងរដូវកាល ២០២៣ ២០២៣ កីឡាករ Lazio គឺ Toma Basic និង Mario Pasalic របស់ Atalanta បានពាក់លេខ៨៨ ប៉ុន្តែលទ្ធផលពួកគេបានប្តូរមកលេខ២៦ និងលេខ៨វិញនៅរដូវកាលនេះ៕