Real Madrid សម្លឹងចង់ឈ្នះជាលើកទី៦គ្រប់ក្របខណ្ឌប្រកួតជាប់ៗគ្នាគិតចាប់តាំងពីប្រកួតនៅដើមរដូវកាលនេះ បន្ទាប់ពីពួកគេ​មិនដែលចាញ់​សោះមុន​ពេលទទួល​ស្វាគមន៏​ក្រុមជើង​ខ្លាំងអាឡឺម៉ង់ Union Berlin ក្នុងក្របខ័ណ្ឌ Champions League នៅវេលាម៉ោង ១១: ៤៥នាទី​យប់​ថ្ងៃពុធនេះ។គួររំលឹកថាក្រុមម្ចាស់ជើងឯក UCL ១៤សម័យទើបតែផ្តួល Real Sociedad ក្នុងលទ្ធផល ២ទល់និង១ សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga ខណៈ Union Berlin បានរងបរាជ័យក្នុងលទ្ធផល ២ទល់និង១ក្រោមថ្វីជើង Wolfburg ២ទល់និង១ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ នៅក្របខណ្ឌ Bundesliga ។មា​នន័យថា សម្រាប់Real Madrid ​៥ ប្រកួត​ចុងក្រោយ មិនដែលចាញ់ ខណៈ Union Berlin ៥ប្រកួតចុង ក្រោយគឺឈ្នះ ៣និងចាញ់២។
១.ប្រវត្តិជួបគ្នា វាជាការប្រកួតលើកដំបូងក្នុងជំនួបនៅក្របខណ្ឌ UCL រវាងក្រុមទាំងពីរនេះ។

២.ពត៌មានកីឡាករ Real Madrid (ម្ចាស់ផ្ទះ)
Real Madrid នៅតែមិនមានអវត្តមានកីឡាករ Thibaut Courtois និង Eder Militao ខណៈដែល Vinicius Junior និង Arda Guler ក៏នឹងខកខាន​ការប្រកួត​នេះផងដែរប៉ុន្តែទាំងពីររូបខិតជិតមកជួយក្រុមបានវិញលើកលែងតែ Militao និង អ្នកចាំទី Courtois។ ខ្សែការពារឆ្វេង Ferland Mendy អាចត្រលប់មកវិញ ប៉ុន្តែនឹងត្រូវឆ្លងកាត់ការវាយតម្លៃកាយសម្បទាជាមុនសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kepa; Vazquez, Rudiger, Alaba, F Garcia; Modric, Tchouameni, Camavinga; Bellingham; Joselu, Rodrygo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២

៣.ពត៌មានកីឡាករ Union Berlin (ក្រុ្មមភ្ញៀវ)
Rani Khedira, Andras Schafer និង Laurenz Dehl សុទ្ធតែអវត្តមានសម្រាប់ក្រុមភ្ញៀវទោះយ៉ាងណា Kevin Volland ដែលរងការព្យួរនៅលីកអាចមកជួយក្រុម​។
សម្រាប់ខ្សែការពារជើងចាសអ៊ីតាលី Leonardo Bonucci អាចនិងចូលលេងលើកដំបូងសម្រាប់ក្រុមថ្មីក្នុងនាមកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ronnow; Doekhi, Knoche, Leite; Juranovic, Laidouni, Kral, Aaronson, Gosens; Fofana, Behrens
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ៣: ១ Union Berlin
ប្រភព:Cambosports