អ្នកចាត់ការទូទៅលោក Erik ten Hag បានដាក់ឈ្មោះអតីតខ្សែបម្រើការពារឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Casemiro ឲ្យកូនក្រុមរបស់លោកយកគំរូតាម បន្ទាប់ពីក្លឹប Man Utd ចាញ់ Bayern Munich កន្លងទៅ។ ចំពេល​មានការ​ធ្លាក់​ចុះ​ទម្រង់លេងនៃ​ការ​ចាប់​ផ្តើម​រដូវ​កាលថ្មី​របស់ Man United ដោយលោក Ten Hag ថា Casemiro មានគំរូទម្លាប់ល្អ និងភាពជាអ្នកដឹកនាំ ​ដែល​លោក​ចង់​បាន។

លោក Ten Hag បានបន្ថែមថា៖

«កីឡាករទាំងអស់អាចនៅជាមួយគាត់។ គាត់បង្ហាញគំរូល្អ ដែលកីឡាករទាំងអស់ត្រូវធ្វើតាម នោះហើយជា Casemiro ហើយនៅទីបញ្ចប់គាត់រកបានពីរគ្រាប់ជាមួយ Bayern»។
«រាល់ការប្រកួតទាំងអស់គឺធំណាស់! យើងត្រូវបង្កើតសំណាងដោយខ្លួនឯង គ្មានអ្នកណាមកជួយយើងទេ អ្នកឃើញទេ ២៥នាទីដំបូងយើងល្អ ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីឡើយ»៕
Casemiro: Man Utd midfielder enjoying every moment after FA Cup brilliance | Football News | Sky Sports

គួរជម្រាបដែរថា Casemiro បានចូលរួមជាមួយបិសាចក្រហម Manchester United កាលពីអំឡុងទីផ្សារដោះដូរកីឡាករ ខណៈកីឡាកររូបនេះមានបទពិសោធន៍ច្រើននៅក្នុងពានរង្វាន់ធំៗ៕