កីឡដ្ឋាន Selhurst Park របស់ក្រុម Crystal Palace នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្របខណ្ឌ Premier League ស្វាគមន៍ក្រុមដែលមានមូលដ្ឋានមកពីទីក្រុងឡុងដ៏ដូចគ្នាគឺ Fulham នាវេលាម៉ោង៩យប់ថ្ងៃសៅរ៏នេះ។សម្រាប់ក្រុមរហស្សនាមស្ទាំងខៀវ Crystal Palace បានរងបរាជ័យការប្រកួតចុងក្រោយដោយចាញ់ Aston Villa ៣ទល់និង១នៅសប្តាហ៏មុន ប៉ុន្តែ សម្រាប់Fulhamជាភ្ញៀវ បានយកឈ្នះ Luton Town ១ទល់និង០ទៅវិញនៅ។មានន័យថា Crystal Palace ប្រកួត នៅក្របខណ្ឌ Premier League ៥ដងឈ្នះ២ចាញ់២ស្មើ១ ខណៈ Fulham ក៏មានលទ្ធផលដូចគ្នាគឺឈ្នះ២ចាញ់២និងស្មើ១ដូចគ្នា។
១.ប្រវត្តិជួបគ្នា Palace ឈ្នះតែមួយលើកគត់ក្នុងការជួបគ្នាក្នុងផ្ទះខ្លួនឯងបួនលើកចុងក្រោយរបស់ពួកគេទល់នឹង Fulham ដោយរងបរាជ័យពីរលើក និងស្មើ១ដង។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
Crystal Palace នៅតែគ្មានវត្តមាន Michael Olise និង Matheus Franca ។Marc Guehi អាចត្រលប់ចូលលេងជម្រើសដំបូងក្រោយខកខានពេលចាញ់ Aston Villa ។ទោះយ៉ាងណា Jefferson Lerma និង Nathan Ferguson ក៏មិនទាន់ប្រាកដនោះដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJohnstone; Ward, Andersen, Guehi, Mitchell; Hughes, Doucoure; Ayew, Eze, Schlupp; Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករក្រុម Fulham(ភ្ញៀវ)
ក្រុមលោក Marco Silva មិនមានបញ្ហាកីឡាកររបួស និងអាចត្រៀមដាក់កីឡាករដែលបានចូលលេងជម្រើសដំបូងពេលផ្តួល Luton នៅសប្តាហ៏មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Tete, Diop, Ream, Castagne; Reed, Palhinha; Wilson, Pereira, Iwobi; Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ១: ១ Fulham
ប្រភព:Cambosports