Manchester United គ្រោងនឹងបើកការពិភាក្សាលើកិច្ចសន្យាថ្មីសម្រាប់អ្នកចាត់ការ Erik ten Hag។Ten Hag ត្រូវបានតែងតាំងនៅឆ្នាំ២០២២ ហើយបានដឹកនាំ United ទទួលបានចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Premier League និងពានរង្វាន់ Carabao Cup ក្នុងរដូវកាលដំបូង។
យុទ្ធនាការថ្មីបានចាប់ផ្តើមជាមួយនឹងភាពលំបាក ជាមួយនឹងការបរាជ័យចំនួន ៤ លើកមកទល់ពេលនេះ លាយឡំជាមួយនឹងបញ្ហាមួយចំនួននៅក្រៅ ទីលាន បើទោះបីជា United បានឆ្លើយតបជាមួយនឹងជ័យជម្នះពីរលើកក្នុងរយៈពេលប៉ុន្មានថ្ងៃក៏ដោយ។ ពួកគេបានយកឈ្នះ Crystal Palace ៣-០ កាលពីយប់ថ្ងៃអង្គារ។
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានចុះកិច្ចសន្យាជាមួយ United រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំ បន្ថែមទៀត។ ថ្នាក់គ្រប់គ្រងរបស់ក្លឹបមានបំណងបន្តកុងត្រាជាមួយពួកគេ ហើយបានទាក់ទងខាងភ្នាក់ងាររបស់លោក Ten Hag រួចរាល់ហើយ៕