វីរបុរសប្រទេសហូឡង់ និងក្លឹប AC Milan លោក Marco van Basten បានដាក់ឈ្មោះកីឡាករកំពូលទាំងបីក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយមិនមានតារាឆ្នើម Cristiano Ronaldo និង Lionel Messi ឡើយ។ កាលពីឆ្នាំ២០២២ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន France Football គាត់បាននិយាយថា៖

«Pele, Diego Maradona និង Johan Cruyff សម្រាប់ខ្ញុំ គឺជាកីឡាករដ៏អស្ចារ្យបំផុតទាំងបីក្នុងប្រវត្តិសាស្ត្រ»។
«កាលពីក្មេង ខ្ញុំចង់ធ្វើឲ្យដូច Cruyff គាត់ជាមិត្តរបស់ខ្ញុំ ខ្ញុំនឹកគាត់។ Pele និង Maradona គឺពិតជាអស្ចារ្យណាស់»។
«Messi ក៏​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ដែរ ប៉ុន្តែ Maradona តែងតែ​មាន​លក្ខណៈសម្បត្តិល្អ​ច្រើន​ជាងនៅ​ក្នុង​ក្រុម»។
«ខ្ញុំមិនដែលភ្លេច Cristiano Ronaldo, Michel Platini ឬក៏ Zinedine Zidane នោះទេ»៕


រំលឹកដែរថា Van Basten គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយស៊ុតបញ្ចូលទីប្រមាណ១គ្រាប់ ក្នុង១ប្រកួតសម្រាប់ Ajax មុនពេលឈ្នះពានរង្វាន់អឺរ៉ុបចំនួនបីជាមួយ AC Milan ។​ចាប់តាំងពីចូលនិវត្តន៍មក Van Basten បានចូលគ្រប់គ្រងក្រុមហូឡង់ Ajax និង Heerenveen មុនពេលចូលកាន់តំណែងនៅ FIFA ជានាយកបច្ចេកទេស៕