ក្រោយផ្តួលក្លឹបគូប្រជែងរួមទីក្រុងគឺអធិរាជស Real Madrid នៅថ្ងៃអាទិត្យកន្លងទៅ ក្រុម Atletico Madrid នឹងសម្លឹងរកការដណ្តើមបាន៣ ពិន្ទុបន្ថែមទៀតនៅក្នុង​ក្របខណ្ឌលីកកំពូល La Liga នៅពេលដែលពួកគេធ្វើដំណើរទៅកីឡាដ្ឋានEstadio El Sadar នៅវេលាម៉ោង២:៣០ នាទីទាបភ្លឺឈានចូលថ្ងៃសុក្រដើម្បី​ជួបម្ចាស់​ផ្ទះOsasuna។ទន្ទឹមនឹងនោះដែរក្រុមម្ចាស់ផ្ទះកំពុងព្យាយាមគេចពីការមិនស្គាល់ឈ្នះជាលើកទី៥ជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់។បច្ចុប្បន្ន At.Madrid ឈរនៅលេខរៀង ទី៧ ខណៈ Osasuna ឈរនៅលេខរៀងទី១៣។
១.ប្រវត្តិជួបគ្នា ជួបគ្នា១០ដងចុងក្រោយ At.Madrid លត់ Osasuna ១០ដងគ្រប់ក្របខណ្ឌប្រកួត និង លត់មិនអោយតដៃរួច៨ដងឯណោះ
Atletico breeze past Osasuna 3-0 in LaLiga clash | Reuters

២.ពត៌មានកីឡាករក្រុម Osasuna(ម្ចាស់ផ្ទះ)
Moi Gomez អាចបន្តលេងកៅអីបម្រុងក្រោយមិនបានជាប់​ជម្រើស​ដំបូងពេល​ស្មើ​ជាមួយ Sevilla កាល​ពី​ចុង​សប្ដាហ៍​មុន។Lucas Torro អាចរក្សាកន្លែងរបស់គាត់នៅ​តំបន់បម្រើកណ្តាលក្រោយបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យ។Unai Garcia នៅមិនទាន់ប្រាកដថាចូលលេងជម្រើស១១នាក់ដំបូងនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Herrera; Pena, Catena, D. Garcia, Cruz; Munoz, Torro, Oroz; Avila, Budimir, Mojica
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Soccer Football – LaLiga – Atletico Madrid v Osasuna – Metropolitano, Madrid, Spain – May 21, 2023 Atletico Madrid’s Jose Gimenez, Antonio Gomis, Axel Witsel, Antoine Griezmann and Rodrigo de Paul applaud fans after the match REUTERS/Violeta Santos Moura


៣.ពត៌មានកីឡាករក្រុម Osasuna(ម្ចាស់ផ្ទះ)
Axel Witsel អាចជមនួសកន្លែង Koke ក្នុង​តំបន់​បម្រើកណ្តាល ខណៈ​ប្រធាន​ក្រុមនៅតែរង់ចាំវាយតម្លៃក្រោយត្រលប់ពីរបួស។រីឯ Jose Maria Gimenez ត្រៀមចូលលេងពេញលេញខណៈ Atleti កីឡាករ​វ័យ​ក្មេង​អាចចូលលេង​កៅអី​បម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Oblak; Savic, Gimenez, Hermoso; Molina, Saul, Llorente, Witsel, Lino; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺៈ Osansuna ១: ៣At.Madrid

ប្រភព:cambosports