ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ពួកគេបានកាត់បន្ថយបំណុលដ៏ធំរបស់ពួកគេ ខណៈដែលក្លឹបបានប្រកាសប្រាក់ចំណេញលុយសុទ្ធជាង ៣០០លានអឺរ៉ូ ក្នុងរដូវកាល ២០២២-២៣។ ដោយឡែកប្រាក់ចំណេញក្រោយបង់ពន្ធរួច មានចំនួនសរុប ៣០៤លានអឺរ៉ូ ឬ ៣២១លានដុល្លារ ដែលជាចំនួនទឹកប្រាក់ខ្ពស់ជាងអ្វីដែលក្លឹបរំពឹងទុកកាលពីឆ្នាំមុន។ ជម្រាបដែរថា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ Barcelona បានកើនឡើង ៤៣ភាគរយ ដ៏មិនគួរឱ្យជឿ ខណៈអាចនឹងឈានដល់ ៣៧១លានដុល្លារ៕
ប្រភព៖ Cambosports