អតីតខ្សែប្រយុទ្ធឆ្នើម Real Madrid, Manchester United និង Liverpool កីឡាករ Michael Owen បានលើកឡើងថា៖ «គាត់ជឿជាក់លើមិត្តរួមក្រុមគាត់នៅ United ម្នាក់នោះគឺ Nani ដោយគាត់បានអះអាងថាខ្សែប្រយុទ្ធស្លាបរូបនេះ អាចជំនួសតំបន់តារាឆ្នើមព័រទុយហ្គាល់ Cristaino Ronaldo បាន»។
ដោយឡែកកាលនោះ ក្នុងអំឡុងឆ្នាំ ២០១០/១១ នៅពេលដែល Owen បានឈ្នះពាន Premier League តែមួយគត់ក្នុងអាជីពរបស់គាត់ជាមួយ Wayne Rooney, Rio Ferdinand, Nemanja Vidic និង Dimitar Berbatov ខណៈនោះមិនមានវត្តមាន Ronaldo ឡើយ បន្ទាប់ពីការផ្ទេរប្រាក់ដ៏ធំរបស់គាត់ទៅ Real Madrid ក្នុងឆ្នាំ ២០០៩៕
ប្រភព៖ cambosports