យោងតាមរបាយការណ៍បានអះអាងថា កីឡាករ Al Ittihad មិនមានឆន្ទៈចូលទីលាននោះទេ លុះត្រាតែរូបសំណាករបស់អតីតមន្ត្រីយោធាអ៊ីរ៉ង់ Qasem Soleimani ត្រូវបានដកចេញពីខាងក្នុងកីឡដ្ឋាន។ Soleimani ដែលធ្លាប់ជាបុរសមានអំណាចបំផុតទីពីរនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកគោលដៅដែលបញ្ជាដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០។ ការ​ប្រកួត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅវេលា​ម៉ោង ៥ល្ងាច ប៉ុន្តែ​មិន​ទំនង​នឹង​ត្រូវ​បាន​សម្រេច​នោះ​ទេ។ ក្លឹបអារ៉ាប៊ីសាអូឌីត​មិន​បាន​លេងនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​អស់រយៈពេល​ ៨​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កាត់​ផ្តាច់។

ជម្រាបដែរថា អ្នកគាំទ្រប្រហែល ៦០,០០០ នាក់នៅក្នុងកីឡដ្ឋាន Naghsh-e Jahn ក្នុងទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ បានរង់ចាំការប្រកួត ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា «ការប្រកួតនេះត្រូវបានលុបចោលដោយសារតែកាលៈទេសៈ មិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន»។


ម៉្យាងវិញទៀតអសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់ មិនត្រូវបានធានាជាក់លាក់ឡើយ ទើបធ្វើឲ្យភាគីខាងអារ៉ាប់មានការព្រួយបារម្មណ៍ពីសុវត្ថិភាពកីឡាកររបស់ខ្លួន៕