Man. United ​មាន​បំណងចង់ស្តារមុខមាត់ក្រោយការ​បរាជ័យ​ក្នុង​ផ្ទះ​ដ៏​អាក្រក់នា​ក្រប​ខ័ណ្ឌ Premier League នៅ​ពេល​ពួក​គេ​បន្ត​យុទ្ធនាការ​វគ្គ​ចែក​ពូល Champions League ទល់​នឹងក្លឹបយក្សតួគី Galatasaray នៅ​រាត្រី​ថ្ងៃ​អង្គារឈានចូលថ្ងៃពុធវេលាម៉ោង២រំលងអធ្រាតថ្ងៃទី៤ តុលា ២០២៣នេះគួរបញ្ចាក់ថា​ក្រុមបិសាច​ក្រហមបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវ Crystal Palace ក្នុងលីគកាលពីថ្ងៃសៅរ៍ ខណៈ Galatasaray បានទទួលជ័យជំនះក្នុងលទ្ធផល ២ទល់និង១លើក្រុម Ankaragucu ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគី និងបានធ្វើឱ្យពួកគេឈរនៅលើកំពូលតារាង។ មានន័យថា ៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ ប្រកួត Man.Utd ឈ្នះ២​និង ចាញ់៤ ខណៈ Galatasaray ធ្វើបានល្អណាស់ដោយឈ្នះ៥និងស្មើ១។១.ប្រវត្តិជួបគ្នា Manchester United ឈ្នះ​២ ចាញ់​១ និង​ស្មើ​៣​ក្នុង​ចំណោម​ការ​ជួប​គ្នា​៦​លើក​របស់​ពួក​គេ​ជាមួយ Galatasaray មក​ទល់​ពេល​នេះ​។
Galatasaray រកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការជួបគ្នា៥លើកចុងក្រោយរបស់ពួកគេជាមួយ Manchester United។Man. Uniteសម្រាប់ Man.Utd ចាប់ផ្តើមរដូវ​កាលនេះមិនបានល្អេដោយរបូត​គ្រាប់​បាល់​ចំនួន ១៣ គ្រាប់​ក្នុង​ការ​ប្រកួត​ចំនួន ៧ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​គ្រប់​ក្របខណ្ឌ​ប្រកួត​ទាំង​អស់។

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Sergio Reguilon អាចនិងត្រលប់លេងនៅខ្សែការពារឆ្វេង ហើយ Sofyan Amrabat អាចទៅលេងនៅតំបន់កណ្តាល។សម្រាប់ Antony ត្រលប់មកហ្វឹកហាត់វិញតែ​ឪកាសចូលលេងមិនទាន់ប្រាកដ ទោះយ៉ាងណា Aaron Wan-Bissaka, Luke Shaw, Kobbie Mainoo, Tyrell Malacia, Lisandro Martinez និង Jadon Sancho អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Lindelof, Reguilon; Casemiro, Amrabat; Fernandes, Mount, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានក្រុម(ភ្ញៀវ)

Kazimcan Karatas អវត្តមាន ខណៈ Hakim Ziyech នឹងត្រូវវាយតម្លៃពីកាយសម្បទា។ អតីតកីឡាកររបស់ក្រុម Man.United កីឡាករWilfried Zaha អាចលេងប្រយុទ្ធស្លាបខាងស្ដាំ ប្រសិន Ziyech ខកខាន។

-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងuslera; Boey, Sanchez, Bardakci, Angelino; Torreira, Demirbay; Zaha, Mertens, Akturkoglu; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ២ :១ Galatasaray
ប្រភព:Cambosports