ក្រុមម្ចាស់ផ្ទះ Napoli និងត្រូវបើកទ្វារកីឡដ្ឋានStadio Diego Armando Maradona ទទួលក្រុមជើងឯក UCL ១៤សម័យ គឺ Real Madrid សម្រាប់ការប្រកួតពូល C ដែលនិងត្រូវធ្វើឡើងនៅវេលាម៉ោង ២រំលងអធ្រាតឈាន​ចូលថ្ងៃពុធស្អែកនេះ។ សម្រាប់ការប្រកួតចុងក្រោយពានរង្វាន់ទ្វីបអឹរ៉ុបបើកឆាកសន្សំពិន្ទុ ពួកគេបានផ្តួលម្ចាស់ផ្ទះ Braga ក្នុងលទ្ធផល ២ទល់និង១ ខណៈ Real Madrid បានផ្តួលភ្ញៀវ Union Berlin ក្នុងលទ្ធផល ១ទល់និង០។ ហើយសម្រាប់ការប្រកួតគ្រប់ក្របខណ្ឌ​ ៦ប្រកួតចុង ក្រោយគឺ Napoli ឈ្នះ៣ចាញ់១និងស្មើ២ខណៈការប្រកួតចុងក្រោយគឺផ្តួល Leece ដោយលទ្ធផល ៤ទល់និង០ នៅSerieA រីឯ Real Madrid បានផ្តួល Girona ដោយលទ្ធផល ៣ទល់​និង០នៅក្របខណ្ឌ La liga ។
១.ប្រវត្តិជួបគ្នា

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)

កីឡាករ ខ្សែការពារ Pierluigi Gollini Amir Rrahmani និង Juan Jesus បានរងរបួស ។ ដូច្នេះ Natan អាចនិងចាប់ដៃគូជាមួយ Leo Ostigard នៅតំបន់ខ្សែការពារសម្រាប់ក្រុមម្ចាស់ផ្ទះNapoli ។

-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Meret; Di Lorenzo, Ostigard, Natan, Olivera; Anguissa, Lobotka, Zielinski; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុម(ភ្ញៀវ)

David Alaba អាច​ចូល​លេង​ឲ្យ Real Madrid នៅ​យប់​ថ្ងៃ​អង្គារនេះបានខណៈគ្រូបង្វឹកលោក Carlo Ancelotti មិនមានកីឡាករដែលេរងរបួសទាំងបីនាក់គឺអ្នកចាំទី Thibaut Courtois, ខ្សែការពារ Eder Militao និងខ្សែបម្រើស្លាប Arda Guler ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Carvajal, Rudiger, Nacho, F Garcia; Camavinga, Tchouameni, Valverde; Bellingham; Rodrygo, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Napoli ១ : ២ Real Madrid
ប្រភព:cambosports