អ្នកគាំទ្រក្លឹបបាល់ទាត់ Paris Saint Germain (PSG) ហាក់បីបង្ហាញអារម្មណ៍មិនរីករាយជាមួយនឹងអាកប្បកិរិយារបស់ Kylian Mbappe ដែលសម្រេចចិត្តដើរចេញពីទីលានមុនគេក្រោយក្រុមរបស់ខ្លួនបរាជ័យក្រោមថ្វីជើងក្រុម Newcastle United ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដោយលទ្ធផល 4-1 ខណៈសមាជិករបស់ខ្លួនដទៃទៀតបានចំណាយពេលដើរទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដើម្បីសុំទោសទៅពួកគេដែលក្រុមធ្វើមិនបានល្អ។