ខ្សែប្រយុទ្ធវ័យក្មេង Jota បានផ្សារភ្ជាប់ការវិលត្រលប់ទៅកាន់លីគកំពូលអង់គ្លេស Premier League ក្រោយពីរូបគេនៅតែមិនត្រូវបានក្រុម Al Ittihad ចុះឈ្មោះរូបគេក្នុងក្រុមសម្រាប់រដូវកាលនេះ ។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបានចូលរួមក្រុមនៃ Saudi Pro League កាលពីទីផ្សារដូវក្តៅជាមួយនឹងក្រុម ​Al Ittithad ក្នុងតម្លៃ២៥លានផោន ដែលជាតម្លៃ​បំបែកកំណត់សម្រាប់ក្រុម។ គាត់បានដើរតាមកន្លងរបស់ Karim Benzema និង N’golo Kante បន្ទាប់ពីចាប់ផ្តើមអាជីពដ៏រីកចម្រើនជាមួយនឹង Celtic ដោយអាចរកបាន១៥គ្រាប់ គ្រប់កម្មវិធីទាំងអស់កាលពីរដូវកាលមុន។ មានរបាយការន៍បានចុះផ្សាយថា អ្នគាំទ្រ Al-Ittihad មិនសប្បាយចិត្តចំពោះវត្តមាន Jota ឡើយ បន្ទាប់ពីក្លឹបគូប្រែជងរបស់ពួកគេសុទ្ធតែចុះកុងត្រាលើតារាកំពូលៗអឺរ៉ុប ។ យ៉ាងណាមិញបច្ចុប្បន្នកីឡាកររូបនេះមិនទាន់ត្រូវបានកិ្លបបញ្ចូលឈ្មោះរបស់គេចូលក្នុងក្រុមនៅឡើយទេ ដោយលោក Nuno Espirito Santo មិនអាចធ្វើអ្វីបានឡើយ។

បច្ចច្បន្នក្លឹប Al Ittihad និងភាគីខាង Jota កំពុងស្វែងរកដំណោះស្រាយ ដោយកីឡាករជនជាតិព័រទុយហ្គាយរូបនេះរំពឹងថា អាចបញ្ចប់កុងត្រាគេជាមួយនឹងក្រុមនៅអារ៉ាប់បាន ហើយអាចវិលត្រលប់ទៅកាន់ទ្វីអឺរ៉ុបវិញ។ យោងទៅតាម 90min បានចុះផ្សាយថា Jota នឹងអាចក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយក្លឹប Tottenham អាចនឹងពិចារណាចុះកុងត្រាលើខ្សែប្រយុទ្ធរូបនេះ។