ខ្សែការពារ Kieran Tripper របស់ក្លឹប Newcastle បានបង្ហាញថា គាត់មិនសប្បាយចិត្តនឹងកូនប្រុសរបស់គាត់ ដែលចង់ដើរចេញពីទីលានជាមួយ Kylian Mbappe ជំនួសរូបគាត់ មុនពេលការប្រកួត UEFA Champions League វវាងជំនួប Newcastle United ទល់នឹង Paris Saint Germain ដោយបញ្ចប់ក្នុងលទ្ធផល ៤:១ កាលពីយប់មិញ។ បន្ថែមពីនេះគាត់បាននិយាយថា «ខ្ញុំ​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ! គាត់តែងតែ​ចូលចិត្ត​មើល​ឃ្លីបរបស់ Mbappe នៅលើ YouTube»។ Trippier បាន​បន្ត​ថា «ខ្ញុំ​បាន​និយាយ​ទៅកាន់​គាត់បែបនេះថា បើ​ឯងដើរ​ចេញ​ជាមួយ Mbappe ឯង​មិន​បាច់មើលប៉ានៅ​ផ្លូវ​​ក្រោម​ដី​ទេ!»៕

ប្រភព៖ Cambosport