ក្រោយចាប់ផ្តើមរដូវកាលដ៏ខកចិត្តនិងបរាជ័យនិង បរាជ័យដល់ទៅ ៤ដងក្នុងចំណោម ៦ប្រកួតនៅរដូវកាលនេះ ក្រុម Man.Utd កំពុងសម្លឹងចង់ស្តារមុខមាត់ឡើងវិញ ពេល ទទួលក្រុមភ្ញៀវ Brentford នៅកីឡដ្ឋាន Old trafford នាវេលាម៉ោង ៩យប់ថ្ងៃសៅរ៏ស្អែកនេះ។ សម្រាប់ Man.Utd ទើបតែបរាជ័យក្នុងទឹកដីខ្លួនឯងដោយ ចាញ់ ក្រុមយក្សតួគីGalatasaray ខណៈ Brentford បានត្រឹមស្មើជាមួយម្ចាស់ផៀ្ទះ Nottingham Forest។ អាចនិយាយបានថាសម្រាប់ម្ចាស់ផ្ទះMan.Utd ប្រកួត៦លើក នៅគ្រប់ក្របខណ្ឌប្រកួតគឺចាញ់៤ និង ស្មើ២ ខណៈ Brentford មានកំនត់ត្រាចាញ់៣ស្មើ២និងឈ្នះ១។