លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះ ខ្សែបម្រើ Luka Modric នឹងមិនចាកចេញពីក្លឹបលោកនៅខែមករាខាងមុខនេះឡើយ។
លោក Ancelotti បាននិយាយថា៖” គ្មានផ្លូវការដែល Modric នឹងចាកចេញពី Real នៅខែមករា ខាងមុខនេះឡើយ។ គេមិនចង់ចាកចេញនោះទេ ហើយយើងក៏សប្បាយចិត្តនឹងរឿងនេះផងដែរ។ គេគិតថាគេជាកីឡាករសំខាន់ចំពោះយើង ហើយពួកយើងក៏គិតអញ្ចឹងផងដែរ ព្រោះតែគេពិតជាសំខាន់ចំពោះយើងមែន “។
លោកបន្តថា៖” Modric គេមិនសប្បាយចិត្តនឹងពេលវេលាលេងរបស់គេ ហើយខ្ញុំបាននិយាយពីរឿងនេះទៅគេរាល់ថ្ងៃ គេនៅតែបន្តមានទឹកចិត្តនៅជាមួយយើងទៀត។ និយាយទៅគ្មាននរណាគេដូចគេក្នុងបន្ទាប់ផ្លាស់សំលៀកបំពាក់ គេជាអ្នកដឹកនាំ។ គេពិតសំខាន់ចំពោះយើង។ ខ្ញុំពេញចិត្តគេមែនទែន “។
Modric មកលេងឲ្យ Real តាំងពីឆ្នាំ២០២១២ ដោយនៅមានកុងត្រារហូតដល់ឆ្នាំ២០២៤៕