ខ្សែបម្រើស្លាបវ័យក្មេង Bryan Zaaragoza បានធ្វើឱ្យក្លឹប Barcelona ស្រលាំងកាំងជាខ្លាំងបើទោះបីជាមិនអាចរកបានគ្រាប់បាល់ជះជំនះ ប៉ុន្តែការ​រក​បាន​គ្រាប់បាល់​នាំមុខ២គ្រាប់នៅនាទីទី ១ និង ២៩ កាលពីយប់ថ្ងៃអាទិត្យបានជួយអោយក្រុមម្ចាស់ផ្ទះទទួលលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវ ២ទល់និង២ ក្រោយពីក្រុមភ្ញៀវគឺYamal និង Roberto រកបានគ្រាប់បាល់វាយបក២គ្រាប់វិញនៅនាទីទី ៤៥+១ និង ៨៥ ។​ទោះយ៉ាងណាបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាករអន្តជាតិអេស្បាញវ័យ២២ឆ្នាំ Zaragoza បានប្រាប់ឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលគឺ Vinicius Juniorជា ជា idol របស់គាត់។Zaragoza​ បានប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ការប្រកួតថា: កាលពីនៅក្មេង ខ្ញុំធ្លាប់សម្លឹងមើលទៅ Neymar ។ ឥឡូវនេះខ្ញុំតាមដានទម្រង់លេងរបស់ Vinicius ស្ទើរតែររាល់ពេលគាត់ចូលលេង ។

ទោះយ៉ាងណា Zaragoza ជឿជាក់ថា Granada និង ងើបចេញពីតំបន់កាត់ចោល ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៩ ស្របពេល ក្លឹបយក្សទាំងពិរ គឺ Barcelona និង Real Madrid ត្រៀមប្រជែងគ្នាដើម្បីឈរកំពូលតារាងនៅថ្ងៃទី ២៨តុលាចុងខែនេះ។

ប្រភព:cambosports

វីដេអូ: