តាមការចុះផ្សាយរបស់ Goal លោក Nagelsmann គិតថា លោកគឺជាបេក្ខជនឈានមុខក្នុងការទទួលបានតំណែងជាអ្នកចាត់ការថ្មីរបស់ក្លឹប Chelsea នារដូវកាលក្រោយ។ ទោះជាយ៉ាងណា ក្រោយមកលោកទទួលបានដំណឹងថា Chelsea បានទាក់ទងអ្នកផ្សេងទៀត រឿងការងារដឹកនាំនេះ ក្នុងនោះរួមមានលោក Mauricio Pochettino និង Vicent Kompany។
ក្រោយទទួលដំណឹងបែបនេះ លោក Nagelsmann ក៏សម្រេចចិត្តដកខ្លួនពីការប្រជែងយកតំណែងជាអ្នកចាត់ការថ្មី Chelsea តែម្ដង។ នេះបើយោងតាមប្រភពដដែល។
គួរបញ្ជាក់ផងដែលថា Bayern បានបញ្ចប់ការងារលោក Nagelsmann ពីអ្នកចាត់ការក្លឹបកាលពីដើមខែមីនាកន្លងទៅ ហើយជំនួសលោកដោយ លោក Thomas Tuchel។ ការបញ្ចប់ការងារនេះធ្វើឡើង បើទោះជា Nagelsmann មានកំណត់ត្រាឈ្នះច្រើនក៏ដោយពេលដឹកក្លឹប Bayern ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២៣ ក្នុងនោះលោកដឹកសរុប ៨៤ ប្រកួត ឈ្នះ ៦០ លើក ស្មើ ១៤ ដង និងចាញ់ ១០ប្រកួត