យោងតាមរបាយការណ៍បានឱ្យដឹងថា កីឡាករបីនាក់របស់បិសាចក្រហម Manchester United នឹងត្រូវបានអតីតវីរបុរស Wayne Rooney ចុះហត្ថលេខាឲ្យមកចូលរួមជាមួយ Birmingham ប្រសិនបើគាត់(Rooney)បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្លឹបជាផ្លូវការណ៍។ ទន្ទឹមនឹងនេះ កីឡាករបីនាក់របស់ United ដែល Rooney អាចចុះហត្ថលេខាមានដូចជា Hannibal Mejbri , Amad Diallo និង Mason Greenwood។



Wayne Rooney មានវ័យ៣៧ឆ្នាំ បច្ចុប្បន្នគាត់កំពុងសម្រាកពីការងារ បន្ទាប់ពីចាកចេញពីក្រុម DC United កាលពីថ្ងៃសៅរ៍។ គួរជម្រាបដែរថា Birmingham បានបណ្តេញអ្នកចាត់ការលោក John Eustace នៅព្រឹកថ្ងៃច័ន្ទ ដោយក្លឹបបញ្ជាក់ថា ការជំនួសគាត់(Rooney)នឹងបង្កើត «ទម្រង់លេងមិនចេះខ្លាច» ដែលក្រុម Birmingham City នឹងយកប្រើប្រាស់៕

ប្រភព៖ cambosports