ថ្វីត្បិតតែទ្វីបអាហ្រ្វិកមិនអាចលើកពាន World Cup ក៏ដោយ ក៏ប៉ុន្តែទ្វីបទាំងមូលទទួលបានពរជ័យជាមួយនឹងកីឡាករឆ្នើមៗជាច្រើននាក់។ កីឡាករទាំងនេះមួយចំនួនអាចកត់ត្រាឈ្មោះរបស់ពួកគេនៅក្នុងផ្នែកដ៏លេចធ្លោនៃសៀវភៅប្រវត្តិសាស្ត្របាល់ទាត់។ បន្ថែមពីនេះ កីឡាករអាហ្រ្វិកល្អបំផុតទាំង៤រូបនៅលើពិភពលោកក្នុងពេលឥឡូវនេះ (ខែតុលា ឆ្នាំ២០២៣) មានដូចខាងក្រោម៖
៤/. ខ្សែប្រយុទ្ធ Victor Boniface របស់ក្លឹប Bayer 04 Leverkusen សញ្ជាតិនីហ្សេរីយ៉ា ដែលមានវ័យ ២២ឆ្នាំ។

៣/. ខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប VfB Stuttgart សញ្ជាតិហ្គីណេ ដែលមានអាយុ ២៧ឆ្នាំ។

២/. ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹបយក្សអ៊ីតាលី Napoli សញ្ជាតិនីហ្សេរីយ៉ា ដែលមានវ័យ ២៤ឆ្នាំ។

១/. ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool សញ្ជាតិអេហ្ស៊ីប ដែលមានអាយុ ៣១ឆ្នាំ។

ប្រភព៖cambosports