Chelsea បាន​បញ្ចេញតម្លៃ​ខ្លួន​លើ​សំណើ​ខ្ចី​ជើង​របស់ AS Roma កីឡាករ Romelu Lukaku។

Lukaku ត្រូវបានខ្ចីជើងជាមួយក្រុម Roma របស់ Jose Mourinho សម្រាប់រដូវកាលនេះ ហើយបានរីករាយជាមួយនឹងរយៈពេលពីរខែដំបូងនៃយុទ្ធនាការនេះ។

Chelsea មានឆន្ទៈលក់កីឡាករសញ្ជាតិបែលហ្ស៊ិកទៅ Roma ហើយបានកំណត់តម្លៃ ៣៧ លានផោន ដើម្បីទទួលបានកិច្ចព្រមព្រៀងនេះ។កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនពាក់ព័ន្ធអ្វីទាំងអស់នៅក្នុងរដូវកាលមុនរបស់ Chelsea ហើយទំនងជាមិនលេងឱ្យក្រុមតោខៀវម្តងទៀតទេ។ ជាមួយនឹងកុងត្រារបស់គាត់នៅសល់ពីរឆ្នាំ Chelsea សប្បាយចិត្តក្នុងការលក់។

Lukaku បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុង ៨ ប្រកួតដំបូងរបស់គាត់សម្រាប់ក្រុម Roma គិតមកដល់ពេលនេះ៕