ប្រាក់បៀវត្សរ៍របស់ Joao Felix ត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណិត ដោយមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលបើធៀបនឹងមិត្តរួមក្រុមដែលនៅសល់។ របាយការណ៍នៅក្នុងប្រទេសអេស្បាញ បានអះអាងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់មានប្រាក់ខែប្រចាំឆ្នាំចំនួន ៤សែនអឺរ៉ូ នៅកីឡដ្ឋាន Camp Nou ។ តួលេខនេះស្មើនឹង ៨ពាន់ដុល្លារ ក្នុងមួយសប្តាហ៍ ខណៈមើលទៅទំនងដូចជាចំនួនដ៏ច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងមិត្តរួមក្រុមនៅ Barcelona គឺមានចំនួនតិចតួចណាស់។

បន្ថែមពីនេះទៅទៀត បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍របស់ Felix ក្លឹបបានសម្រេចចិត្តតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំ ដែលអាចនឹងកើនឡើងដល់ ៤លានអឺរ៉ូ៕