កាលពីដើមខែតុលាកន្លងទៅ ខ្សែបម្រើ Bruno Guimaraes ទើបតែចុះកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២៨ ជាមួយក្លឹប Newcastle United។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano តម្លៃទិញផ្ដាច់កុងត្រាថ្មីរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំនេះ គឺរហូតទៅដល់ ១០០ លានផោន។
ទោះជាយ៉ាងណាប្រភពដដែល មិនបានបញ្ជាក់ពីទំហំនៃការកើនឡើងនៃប្រាក់ឈ្នួលរបស់កីឡាកររូបនេះក្នុងកុងត្រាថ្មីនេះឡើយ។
Guimaraes បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Newcastle តាំងពីពេលចូលរួមលេងជាមួយក្លឹបកាលពីខែមករា ឆ្នាំ២០២២។ កីឡាករលេងសរុប ៦៧ ប្រកួត និងស៊ុតចូល ១១ គ្រាប់ ហើយជាខ្សែបម្រើការពារដ៏បង្គោលរបស់ក្រុម។
ក្លឹបអឺរ៉ុបធំៗមួយចំនួនត្រូវបានមជ្ឈដ្ឋានមួយចំនួនរាយការណ៍ថាបានចាប់អារម្មណ៍ចង់បាន Guimaraes ក្នុងនោះក៏មាន Barcelona ផងដែរ៕