ខ្សែការពារ Virgil van Dijk របស់ហង្សក្រហម Liverpool បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៩៣ ដែលធ្វើឱ្យហូឡង់ទទួលបាននូវជ័យជម្នះដ៏សំខាន់ទល់នឹងក្រិកក្នុងវគ្គជម្រុះ Euro 2024 ដោយលទ្ធផល ១:០ ខណៈហូឡង់ឈរនៅចំណាត់ថា្នក់ទី២ ក្នុងតារាងមាន ១២ពិន្ទុ។ ជម្រើសជាតិហូឡង់ មាន​ពិន្ទុ​ស្មើ​ក្រុម​លេខ​ ៣ក្រិក ប៉ុន្តែ​បាននាំ​មុខ​ដោយ​យក​ឈ្នះ​ទាំង២ជើង។ ប្រសិនបើ ហូឡង់អាចផ្តួលសាធារណរដ្ឋអៀរឡង់ និងហ្គីបរ៉ាល់តាក្នុងការប្រកួតដែលនៅសេសសល់ ពួកគេនឹងត្រូវបានធានា ដើម្បីឈានទៅដល់ការប្រកួតរដូវក្តៅក្រោយនៅប្រទេសអាឡឺម៉ង់ ចំណែកឯក្រិក​នៅសល់​មួយ​ប្រកួត​ទៀត​ ដែលនឹងត្រូវ​លេងជាមួយប្រទេស​បារាំង៕