អតីតកីឡាករជម្រើសជាតិកូឡុំប៊ី Gerardo Bedoya ទទួលបានកេរ្តិ៍ឈ្មោះជា «កីឡាករបាល់ទាត់លេងដ៏អាក្រក់បំផុតនៅលើទីលាន» បន្ទាប់ពីទទួលបានកាតក្រហមសរុប ៤៥លើក ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈគាត់បានប្រើពេលអស់ ២០ឆ្នាំ ហើយបានបញ្ចប់អាជីពក្នុងឆ្នាំ២០១៥។ បើយើងក្រឡេកទៅមើល អតីតខ្សែការពារអធិរាជស Real Madrid ពីររូបនេះវិញ ជាក់ស្តែងដូចជា Sergio Ramos ទទួលបានកាតក្រហមសរុបចំនួន ២៨លើក រីឯ Pepe សរុបត្រឹម ១៤ដង ប៉ុណ្ណោះ ជាចំនួនតិចតួចបើធៀបនឹងកីឡាករ Bedoya ។

Pepe / Sergio Ramos – 19.08.2012 – Real Madrid / Valence – 1ere journee de Liga
Photo : Marca / Icon Sport


ទន្ទឹមនឹងនេះ Bedoya បច្ចុប្បន្នកំពុងគ្មានការងារធ្វើ ដោយបានចាកចេញពីមុខតំណែងជាអ្នកគ្រប់គ្រងនៅ Santa Fe កាលពីខែមុន៕

ប្រភព៖ Cambosports